khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ជួបពិភាក្សាការងារជាមួយអាជ្ញាធរខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានក្រុម និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរឫស្សីកែវ រាជធានីភ្នំពេញ ស្តីពីការអភិវឌ្ឍមូលដ្ឋានសង្កាត់ ខណ្ឌ ការងារភូមិ សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ឆ្ពោះទៅការរៀបចំវេទិកាភូមិភាគទី១នាពេលខាងមុខ។
    ជំនួបនារសៀលនេះ មានការអញ្ជើញចូលរួមពីលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ក្រុមប្រឹក្សាខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង៧ អធិការនគរបាលខណ្ឌ ស្មៀនសង្កាត់ទាំង៧ នាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង៧ តំណាងយុវជន-នារីខណ្ឌសរុបចំនួន ១០២នាក់។ ផ្តោតសំខាន់លេីការលំបាក បញ្ហាសេសសល់ និងសំណូមពរអំពី៖
    ១-ការងារអភិវឌ្ឍន៍មូលដ្ឋានសង្កាត់
    ២-គោលនយោបាយភូមិ ឃុំ សង្កាត់ សុវត្ថិភាពសាធារណៈ
    ៣-ការផ្តល់សេវាសាធារណៈជូនប្រជាជន ការងារជំរុញយុវជន-នារី នៅថ្នាក់ខណ្ឌ និងការគ្រប់គ្រងសេដ្ឋកិច្ចសេវាក្រៅប្រព័ន្ធ…៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត